ចិនបង្ហាញ ‘ផែនការ’ សម្រាប់ការធ្វើសមាហរណកម្មលើកោះតៃវ៉ាន់ ខណៈខ្លួនបានបញ្ជូននាវាចម្បាំងឲ្យនៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯង

ប្រទេសចិនកាលពីថ្ងៃអង្គារបានបង្ហាញពីផែនការ ដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅរវាងខេត្តឆ្នេរសមុទ្រ Fujian និងកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយចិនបានបញ្ជូននាវាចម្បាំងឲ្យនូវជុំវិញកោះនេះក្នុងគោលបំណងដើម្បីបង្ហាញពីកម្លាំងយោធារបស់ខ្លួនឲ្យកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNN កាលពី១៣ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តី ណែនាំ ដែលចេញរួមគ្នាដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ បានប្តេជ្ញាធ្វើឱ្យខេត្ត Fujian ក្លាយជា “តំបន់បាតុកម្ម” សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយនឹងកោះតៃវ៉ាន់។

ឯកសារដែលត្រូវបានសាទរថាជា “ផែនការ” នៃការអភិវឌ្ឍន៍នាពេលអនាគតរបស់តៃវ៉ាន់ដោយអ្នកជំនាញចិន ដែលត្រូវបានដកស្រង់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានកើតឡើងនៅពេល ដែលតៃវ៉ាន់ត្រៀមខ្លួនសម្រាប់ ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីរបស់ខ្លួន ក្នុងខែមករា។

ស្របពេលនោះផងដែរ ប្រទេសចិនក៏បន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដែលជាកោះមួយប្រកាន់នូវលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកនៃប្រជាជនប្រមាណ 24 លាននាក់ ដែលនាំឲ្យបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅក្នុងទីក្រុងប៉េកាំងអះអាងថា កោះមួយនេះគឺជាទឹកដីរបស់ខ្លួន បើទោះបីជាចិនមិនដែលគ្រប់គ្រងវាក៏ដោយ។

មុនពេលការចេញផ្សាយរបស់ទីក្រុងប៉េកាំងនៃផែនការសមាហរណកម្មរបស់ខ្លួន នាវាផ្ទុកយន្តហោះចិន និងនាវាចម្បាំងចិនប្រហែលពីរគ្រឿងត្រូវបានគេប្រទះឃើញថា វាកំពុងប្រមូលផ្តុំគ្នានៅក្បែរកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ នេះបើយោងតាមអាជ្ញាធររបស់តៃវ៉ាន់។

ប្រទេសចិនបានប្រើប្រាស់ការ៉ុតឲ្យស្អិតជាប់ជាមួយតៃវ៉ាន់ជាយូរមកហើយ ដោយខ្លួនបានគំរាមកំហែងវាជាមួយនឹងលទ្ធភាពនៃការលុកលុយដោយយោធា។ ពិភពលោកបានមើលឃើញថា វិសាលភាពដែលទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្របានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វានៅតែមិនច្បាស់ថាតើការទទួលយកទាំងនោះនៅតៃវ៉ាន់នឹងទៅជាយ៉ាងណាចំពោះសំណើដ៏ទូលំទូលាយរបស់ចិន។

កាល​ពី​ថ្ងៃ​ពុធ លោក Wang Ting-yu សមាជិក​សភា​តៃវ៉ាន់​មក​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​បាន​និយាយ​ថា ​ផែនការ​ធ្វើ​សមាហរណកម្ម​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើចខ្លាំងណាស់។

លោក Wang បាននិយាយនៅក្នុងសារជាវីដេអូដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែង ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលក្នុងការជំរុញគោលដៅរបស់ទីក្រុងប៉េកាំង នៅក្រៅប្រទេសថា “ប្រទេសចិនគួរតែគិតអំពីរបៀបដែលខ្លួនអាចថែរក្សាបំណុលអាក្រក់របស់ខ្លួនទៅវាល្អជាជាង ការបង្ករជំលោះជាមួយនឹងកោះតៃវ៉ាន់។

យ៉ាងណាមិញ ចំពោះគំនិតនៃការប្រែក្លាយ Fujian ឲ្យទៅជាតំបន់សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឯកសារផ្លូវការរបស់ប្រទេសចិនក្នុងឆ្នាំ 2021 ប៉ុន្តែវាមិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៅពេលនោះទេ។

កាលពីខែមិថុនា នៅពេលដែលមេដឹកនាំជាន់ខ្ពស់ចិនបានលើកឡើងពីផែនការសមាហរណកម្មនៅក្នុងវេទិកាមួយ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់បានហៅសំណើនេះថា “គ្មានន័យ” និង “ឥតប្រយោជន៍” ដោយនិយាយថា វាមិនស្របតាមការរំពឹងទុកជាសាធារណៈរបស់តៃវ៉ាន់នោះទេ។

ក្នុងនោះផងដែរ CNN បានទាក់ទងទៅក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ ដើម្បីសុំការអត្ថាធិប្បាយ តែចំពោះលទ្ធផលគឺនូវមិនទាន់ទទួលបាននៅឡើយ។

សូមបញ្ជាក់ថា ខេត្ត Fujian ដែលជាខេត្តមួយមានប្រជាជនប្រមាណ 40 លាននាក់ គឺស្ថិតនៅភាគខាងលិចនៃច្រកសមុទ្រតៃវ៉ាន់ វាគឺជាខេត្តមួយដែលនៅជិតបំផុតជាមួយតៃវ៉ាន់ទាំងភូមិសាស្ត្រនិងវប្បធម៌។

ជនជាតិតៃវ៉ាន់ជាច្រើនគឺជាកូនចៅរបស់ជនអន្តោប្រវេសន៍ Fujian ដែលបានមកដល់កោះតៃវ៉ាន់ក្នុងរលកជាច្រើនសតវត្សមកហើយ ដោយនាំមកនូវគ្រាមភាសា ទំនៀមទម្លាប់ និងសាសនាដែលបង្កើតបានជាឆ្អឹងខ្នងនៃវប្បធម៌ប្រពៃណីក្នុងចំណោមប្រជាជនហានភាគច្រើនរបស់តៃវ៉ាន់។

ចំនែកឯបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចវិញ បានព្យាយាមជាយូរមកហើយដើម្បីប្រើប្រាស់ភាពជិតស្និទ្ធខាងភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងវប្បធម៌រវាងហ្វូជាន និងតៃវ៉ាន់ យកមកធ្វើជានុយសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងសង្គមកាន់តែជិតស្និទ្ធ និងការបង្រួបបង្រួមជាយថាហេតុជាមួយកោះនេះ។

ការផ្តោតជាពិសេសនៃកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មរបស់ទីក្រុងប៉េកាំង គឺស្ថិតនៅលើកោះ Kinmen និង Matsu ដែលជាកោះដាច់ស្រយាលរបស់តៃវ៉ាន់ វាមានទីតាំងនៅជិត Fujian ជាងតៃវ៉ាន់ទៅទៀត ហើយវាបានចែករំលែកទំនាក់ទំនងដ៏រឹងមាំបំផុតជាមួយចិនដីគោកជាប្រវត្តិសាស្ត្រ។

នៅក្នុងសេចក្តីណែនាំកាលពីថ្ងៃអង្គារ ទីក្រុងប៉េកាំងបានសន្យាថានឹងបង្កើនល្បឿនបន្ថែមទៀតនៃការធ្វើសមាហរណកម្មរវាងទីក្រុង Xiamen និង Kinmen ដែលមានចម្ងាយតែប៉ុន្មានម៉ាយពីគ្នានោះ។

          បច្ចុប្បន្ន ខ្សែបន្ទាត់ជួរមុខរវាងតៃវ៉ាន់ និង  Kinmen បានប្រឈមមុខនឹងការវាយលុក និងការបាញ់ផ្លោងជាច្រើនដោយយោធាចិនក្នុងប៉ុន្មានឆ្នាំក្រោយនៃសង្គ្រាមស៊ីវិលចិន។

ហើយក្រុមប្រឹក្សាសន្តិសុខ ក៏បានគិតគូរទៅលើចំនុចខាងលើនេះ ដោយបង្វែរកោះ Kinmen ឲ្យទៅជាកន្លែងសម្រាប់កិច្ចចរចារវាងទីក្រុងប៉េកាំង-តៃប៉ិ វិញ គឺក្នុងគោលបំណង ដើម្បីកាត់”បន្ថយភាពតានតឹង”។

រដ្ឋាភិបាលថ្មីរបស់ថៃ បាន​អនុវត្ត​គោលនយោបាយដើម្បីសម្រួលដល់​ការ​ឡើង​ថ្លៃ​ដែលប្រជាជនកំពុងតែជួបផលលំបាក

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងនឹងដាក់ចេញនូវវិធានការណ៍មួយចំនួនដែលរៀបចំឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសារការឡើងថ្លៃនៃទំនិញ ដើម្បីជំរុញឲ្យខាងផ្នែកសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរជាងបច្ចុប្បន្ន ជាពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី និងប្រេងម៉ាស៊ូត ព្រមទាំងមានការផ្អាកបំណុលសម្រាប់កសិករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs)​ ថែមទាំងមានការបើកប្រាក់បៀវត្សរ៍ពីរសប្តាហ៍ម្តងសម្រាប់មន្ត្រីរាជការជំនួសឱ្យប្រចាំខែវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា នាយករដ្ឋមន្ត្រីលោក Srettha Thavisin បានចាត់ឲ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga បង្កើតវិធានការកាត់បន្ថយថ្លៃអគ្គិសនី និងតម្លៃថាមពលឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ផលលំបាករបស់ប្រជាពលរដ្ឋ និងដើម្បីជួយជំរុញការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។ .

ទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានណែនាំឲ្យអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បង្កើតក្រុមការងារលើការផ្អាកបំណុលសម្រាប់កសិករ និងសហគ្រាសធុនតូច និងមធ្យមដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19។

លោកបានមានប្រសាសន៍ទៀតថា វិធានការត្រូវតែបង្ហាញសម្រាប់ការពិចារណារបស់គណៈរដ្ឋមន្ត្រីក្នុងរយៈពេល 14 ថ្ងៃទៀត។

លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រីក៏បានប្រាប់លោក Julapun ឱ្យមកបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការចែកប្រាក់ឌីជីថល ១០,០០០ បាត ហើយលោកនឹងដាក់ជូនគណៈរដ្ឋមន្ត្រីឱ្យបានឆាប់រហ័ស។

លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុនឹងធ្វើការជាមួយការិយាល័យថវិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងទីភ្នាក់ងារផ្សេងទៀត ដើម្បីដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ច។

អ្នកនាំពាក្យរូបនេះបាននិយាយថា ខុទ្ទកាល័យក៏បានបញ្ជាឱ្យអគ្គនាយកដ្ឋានគណនេយ្យសិក្សាវិធានការជំរុញសាច់ប្រាក់ឲ្យបានងាយស្រួលសម្រាប់មន្ត្រីរដ្ឋាភិបាល ហើយវិធានការនេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំក្រោយ។

ទន្ទឹមនឹងនេះ គម្រោងគ្មានទិដ្ឋាការដែលបានគ្រោងទុកនឹងចាប់ផ្តើមពីថ្ងៃទី 25 ខែកញ្ញា នឹងដំណើរការរហូតដល់ថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំក្រោយសម្រាប់ភ្ញៀវមកពីប្រទេសចិន និង Kazakhstan។

យ៉ាងណាមិញ លោក ស្រេត ថា បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​រដ្ឋ​ទាំងអស់ត្រៀម​ខ្លួន​សម្រាប់​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត ​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អាកាសធាតុ El Nino ដែល​កំពុង​លេច​ឡើងផងដែរ។ លោកបាន​មាន​ប្រសាសន៍ទៀត​ថា គណៈរដ្ឋមន្ត្រី​បាន​សម្រេច​កាត់​បន្ថយ​ពន្ធ​លើរថយន្តអគ្គិសនី​ពី ៤,៤៥ បាត​ក្នុង​មួយ​គ្រឿង​មក​ត្រឹម ៤,១០ បាត ដោយគិតចាប់​ពី​ការ​ចេញ​វិក្ក័យប័ត្រ​ក្នុង​ខែ​នេះ​ត​ទៅ។ លោកបាន​បន្តទៀត​ថា គណៈរដ្ឋមន្ត្រី​ក៏​នឹង​រក្សា​តម្លៃ​​ប្រេង​ម៉ាស៊ូត​ស្តង់ដារឲ្យស្ថិត​ក្រោម ៣០ បាត​ក្នុង​មួយ​លីត្រ​ចាប់ពី​ថ្ងៃ​ទី ២០ ខែ​កញ្ញានេះ​តទៅ ព្រោះថា​ប្រេង​ម៉ាស៊ូត​គឺពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់ចំពោះ​វិស័យ​ដឹកជញ្ជូន។ បើតាមប្រភពបានបង្ហាញថា កាល​ពី​ថ្ងៃ​ពុធ តម្លៃ​ប្រេង​ម៉ាស៊ូត B7 គឺមានតម្លៃ ៣១,៩៤ បាត​ក្នុង​មួយ​លីត្រ​ នៅក្នុង​ទីក្រុង​បាងកក។ បើទោះជាយ៉ាងនេះក្តី សម្រាប់មធ្យោបាយធ្វើដំណើរដោយប្រើ​សាំង​ គឺនូវតែមិន​ទាន់​ត្រូវ​បាន​គេ​ធ្វើ​បាននៅ​ឡើយ​ទេ។

មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយលោក ពូទីន នៅឯប្រទេសរុស្ស៊ី គឺនៅពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាសញ្ញា

 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោក នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងពិភាក្សាអំពីកម្មវិធីផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង ក្នុងចំណោមបញ្ហាផ្សេងទៀត ដែលពួកគេបានជួបគ្នានៅឯ cosmodrome នៅចុងបូព៌ារបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះទៀតសោត គឺមានអ្នកយកព័ត៌មានមួយបានសួរថា៖ តើមេដឹកនាំទាំងពីរនឹងនិយាយអំពីការទទួលបានការផ្គត់ផ្គង់ពីកូរ៉េខាងជើងដើម្បីបំពេញបន្ថែមនូវស្តុកអាវុធ និងគ្រាប់រំសេវដែលកំពុងធ្លាក់ចុះរបស់ទីក្រុងម៉ូស្គូដែរឬទេ? លោកពូទីនបានឆ្លើយតបវិញថា៖ ពួកយើងនឹងពិភាក្សាអំពី “បញ្ហាទាំងអស់” ។ ក្រុមសារព័ត៌មានរ៉យទ័របានធ្វើកំណត់សម្គាល់ថា ខណៈដែលមានដឹកនាំទាំងពីរបានជួបពិភាក្សា វាក៏ជាពេលវេលាមួយដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជារបៀបវារៈកំពូលសម្រាប់កិច្ចប្រជុំ។

បើទោះជាយ៉ាងណាក្តី ការសំណេះសំណាលរវាងលោក ពូទីន និង​ លោក គីម មានប្រហែលជា 40 វិនាទីតែប៉ុណ្ណោះ។ ហើយការប្រជុំនោះ បានធ្វើឡើងនៅឯ Vostochny Cosmodrome វាគឺជាកន្លែង សម្រាប់បាញ់បង្ហោះអវកាសទំនើបក្នុងតំបន់ Amur នៃចុងបូព៌ារបស់រុស្ស៊ី។

បើយោងតាមប្រភពមួយដោយមានការដកស្រុងសម្តីរបស់ លោក Kim បានឲ្យដឹងថា៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយតាមរយៈអ្នកបកប្រែ ថា លោកសូមថ្លែងអំណរគុណដល់លោកពូទីន សម្រាប់ការផ្តល់កិតិយស ដោយអញ្ជើញរូបលោកក្នុងការចូលរួមវេទិការមួយនេះ ជាពិសេសគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលកាន់តែឯកោជាអន្តរជាតិ គឺកំពុងត្រូវបានពិភពលោកឃ្លាំមើលយ៉ាងជិតស្និទ្ធ ជាពិសេសគឺទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលសង្ស័យថាពួកគេអាចយល់ព្រមលើពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ។

ចំនែកឯការជ្រើសរើសដើម្បីជួបនៅ Vostochny Cosmodrome ដែលជានិមិត្តរូបនៃមហិច្ឆតារបស់រុស្ស៊ីក្នុងឋានៈជាមហាអំណាចអវកាស គឺពិតជាគួរអោយកត់សំគាល់ជាខ្លាំង ព្រោះថាកូរ៉េខាងជើងធ្លាប់បានបរាជ័យពីរដងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ក្នុងរយៈពេល 4 ខែកន្លងមកនេះ។

តើការណាត់ជួបក្នុងទីតាំងមួយនេះ រុស្ស៊ីមានបំណងអ្វីឲ្យពិតប្រាកដ?

មជ្ឈមណ្ឌល​សម្លៀក​បំពាក់​នៅក្នុង​អាស៊ី​ អាចប្រឈម​នឹង​ការខាតបង់នៃការ​នាំ​ចេញដែលមាន​តម្លៃ ៦៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក

យោងតាមការចុះផ្សាយរបស់ទីភា្នក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា ការឡើងកំដៅខ្លាំង និងទឹកជំនន់អាចលុបបំបាត់ប្រាក់ចំណូលចំនួន 65 ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃការនាំចេញសម្លៀកបំពាក់ពីប្រទេសដែលស្ថិតនៅក្នុងទ្វីអាស៊ីចំនួន 4 នៅឆ្នាំ 2030 ខណៈដែលកម្មករបានតស៊ូធ្វើការ នៅក្រោមសីតុណ្ហភាពខ្ពស់យ៉ាងណាក្តី តែក៏នៅតែមានរោងចក្រមួយចំនួនបានបិទទ្វាផងដែរ។

 បើយោងតាមការស្រាវជ្រាវពីអ្នកជំនាញនៅ សាកលវិទ្យាល័យ Cornell បានបង្ហាញកាលពីថ្ងៃពុធថា បើតាមការសិក្សាដោយមានការគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកសម្លៀកបំពាក់ពិភពលោកចំនួនប្រាំមួយ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយកំពុងតែធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន 4 ដែលបានសិក្សាគឺមានដូចជា៖ បង់ក្លាដែស កម្ពុជា ប៉ាគីស្ថាន និងវៀតណាម ពួកគេបានរកឃើញថាទាំងប្រាំមួយប្រទេសនេះនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ 

ការរកឃើញនេះ គួរតែដើរតួជាការដាស់តឿនដល់ឧស្សាហកម្មកាត់ដេរ ដែលប្រឈមមុខនឹងការចំណាយផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ហើយចំពោះអ្នកវិនិយោគ ដែលប្រឈមមុខនឹងព័ត៌មានមិនច្បាស់លាស់ នេះបើយោងតាមការបង្ហាញរបស់ក្រុមហ៊ុន នឹងអ្នកសរសេររបាយការណ៍បាននិយាយប្រាប់រ៉យទ័រ។

លោក Jason Judd នាយកប្រតិបត្តិនៃវិទ្យាស្ថានការងារ Cornell Global Labour Institute បាននិយាយថា “ក្នុងចំណោមអ្នកផ្គត់ផ្គង់ និងអ្នកទិញដែលយើងបាននិយាយជាមួយ គឺគ្មាននរណាម្នាក់បានសម្លឹងមើលបញ្ហាទាំងពីរនេះទេ (កំដៅ និងទឹកជំនន់)” ។

លោក Angus Bauer ប្រធានផ្នែកស្រាវជ្រាវវិនិយោគប្រកបដោយនិរន្តរភាពរបស់ Schroders បាននិយាយថា “មានទិន្នន័យតិចតួចណាស់អំពីរឿងនេះ ព្រោះតែមានម៉ាក [សំលៀកបំពាក់] មួយចំនួនបានមិនបង្ហាញពីទីតាំងរោងចក្ររបស់អ្នកផ្គត់ផ្គង់របស់ពួកគេនោះទេ” ។ លោក Bauer បាននិយាយថា Schroders ដែលគ្រប់គ្រងទ្រព្យសកម្មជាង 700 ពាន់លានផោន (874 ពាន់លានដុល្លារ) នឹងបង្កើនការចូលរួមជាមួយក្រុមហ៊ុនជុំវិញការលាតត្រដាងរបស់ពួកគេ ហើយគាត់បានអំពាវនាវឱ្យក្រុមហ៊ុនគួរធ្វើការជាមួយអ្នកផ្គត់ផ្គង់ និងអ្នកបង្កើតគោលនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្តសម្របខ្លួន ដែលពិចារណាពីផលប៉ះពាល់លើកម្មករជាចម្បង។

បើយោងតាមការព្យាករណ៍ របស់អ្នកស្រាវជ្រាវបានវិភាគទៅលើកម្រិតកំដៅ និងទឹកជំនន់នាពេលអនាគត ដើម្បីប៉ាន់ប្រមាណនូវអ្វីដែលនឹងកើតឡើងនៅក្រោមសេណារីយ៉ូ បានបង្ហាញថា យើងត្រូវតែ”សម្របខ្លួនទៅនឹងអាកាសធាតុ” និងសេណារីយ៉ូ “កំដៅខ្ពស់ និងទឹកជំនន់”ជាដើម ។

ព្រោះថាទាំងបច្ចុប្បន្ន នឹងនាពេលអនាគត កម្មករនឹងទទួលរង “ភាពតានតឹងដោយសារតែកំដៅ” កាន់តែច្រើន បន្ទាប់មកទិន្នផលរបស់កម្មករនឹងមានការធ្លាក់ចុះ នៅពេលដែលសីតុណ្ហភាពអំពូលសើមដែលវាស់កំដៅ និងសំណើមបានកើនឡើង។

ទឹកជំនន់ក៏នឹងបង្ខំឱ្យរោងចក្របិទនៅក្នុងប្រទេសចំនួន 4 ដែលមានចំនួន 18% នៃការនាំចេញសម្លៀកបំពាក់សកល និងផ្តល់ការងារដល់កម្មករចំនួន 10.6 លាននាក់នៅក្នុងរោងចក្រកាត់ដេរ និងស្បែកជើង។

ការសិក្សាបានរកឃើញថា ការធ្លាក់ចុះនៃផលិតភាពនឹងនាំឱ្យមានការខ្វះខាតចំនួន 65 ពាន់លានដុល្លារក្នុងប្រាក់ចំណូលដែលបានព្យាករណ៍រវាងឆ្នាំ 2025 និង 2030 ដែលស្មើនឹងការធ្លាក់ចុះ 22% និងការងារតិចជាង 950,000 នាក់ត្រូវបានបង្កើតឡើង។

ហើយនៅក្នុងឆ្នាំ 2050 ការបាត់បង់ការនាំចេញនឹងកើនឡើងដល់ 68.6% ហើយនឹងមានការងារតិចជាង 8.64 លាន។

scroll to top