ប្រទេសន័រវេស និងហ្វាំងឡង់ ប្រយុទ្ធនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃ ជំងឺផ្តាសាយបក្សី

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងទីក្រុង COPENHAGEN នៅថ្ងៃទី 28 ខែកក្កដាបានឲ្យដឹងថា​  ប្រទេសន័រវេស និងហ្វាំងឡង់ គឺកំពុងតែប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងឆ្នាំនេះ។ ហើយវាបានសម្លាប់សត្វសមុទ្ររាប់ពាន់ក្បាល និងប្រភេទសត្វដទៃជាច្រើនទៀត ចំពោះជំងឺមួយនេះផងដែរ វាបានធ្វើឱ្យសត្វចិញ្ចឹមក៏ត្រូវប្រឈមមុខនឹងហានិភ័យ និងការរឹតបន្តឹងនៃការធ្វើដំណើរនៅក្នុងតំបន់មួយចំនួនថែមទៀតផង។

ជំងឺគ្រុនផ្តាសាយបក្សី ដែលជាទូទៅគេហៅថាជំងឺផ្តាសាយបក្សីបានរីករាលដាលពាសពេញទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឱ្យមានការ សម្លាប់ សត្វស្លាបរាប់លានក្បាល នៅក្នុងកសិដ្ឋានរបស់ប្រទេសបារាំងតែម្នាក់ឯង ដែលនាំឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ និងស៊ុតរបស់បក្សីផងដែរ។

មន្ត្រីនៅក្នុងទីក្រុង Vadso នៃតំបន់អាក់ទិក ដែលជាផ្នែកមួយនៃស្រុក Finnmark របស់ប្រទេសន័រវេស បាននិយាយថា ពួកគេបានប្រមូលសត្វស្លាបងាប់ជាង 10,000 ក្បាលនៅក្នុងតំបន់នេះ ហើយអាជ្ញាធរសុវត្ថិភាពចំណីអាហារប្រទសន័រវេសកាលពីថ្ងៃព្រហស្បតិ៍ បានដាក់បម្រាមការធ្វើដំណើរគ្របដណ្តប់លើតំបន់អភិរក្សធម្មជាតិចំនួនបីធំៗនៅក្នុងប្រទេស។

លោក Ole-Herman Tronerud ប្រធានមន្ត្រីពេទ្យសត្វនៅអាជ្ញាធរសុវត្ថិភាពចំណីអាហារន័រវេសបាននិយាយថា “ការផ្ទុះឡើងដែលយើងកំពុងឃើញនៅកន្លែងផ្សេងៗនៃហ្វាំងឡង់នៅឆ្នាំនេះ គឺវាមានទំហំធំជាងដែលយើងបានឃើញនាពេលកន្លងមកនៅក្នុងប្រទេសន័រវេសទៅទៀត” ។

មេរោគ H5N1 បានរីករាលដាលក្នុងចំណោមសត្វបក្សី និងសត្វស្លាបក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាក៏បានផ្ទុះឡើងជាលំដាប់ ដោយមានការរាយការណ៍នៅទូទាំងពិភពលោកថា ចំពោះថនិកសត្វដូចជាឆ្មា mink និង otters  ក៏បានឆ្លងមេរោគនេះផងដែរ។

សម្រាប់ប្រទេសដែលនៅជិតខាងហ្វាំងឡង់ក៏បាននិយាយផងដែរថា សត្វស្លាបព្រៃត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយថាមេរោគ H5N1 ឥឡូវនេះត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វចំនួន 20 កន្លែង ហើយវាបានកើនឡើងលើសពី 12 ករណី នៅដើមសប្តាហ៍នេះ។

ក្រសួងសង្គមកិច្ច និងសុខភាពរបស់ប្រទេសហ្វាំងឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “មេរោគត្រូវបានបញ្ជាក់ថាជា  (variant) ដែលបានធ្វើចរាចរណ៍ជាពិសេសក្នុងចំណោមសត្វសមុទ្រ” ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនបី ក្នុងខែនេះបានព្រមានថា ការផ្ទុះឡើងទូទាំងពិភពលោកបានបង្កើនការព្រួយបារម្ភថា មេរោគអាចសម្របខ្លួនទៅនឹងការឆ្លងដល់មនុស្សកាន់តែងាយស្រួល ហើយអង្គការមួយនេះបានជំរុញឱ្យប្រទេសនានានៅក្នុងពិភពលោកពង្រឹងការឃ្លាំមើលជំងឺ និងលើកកម្ពស់អនាម័យនៅកសិដ្ឋានចិញ្ចឹមសត្វផងដែរ។

ចំនែកឯអង្គការសុខភាពពិភពលោកវិញ (WHO) បាននិយាយថា ហានិភ័យចំពោះមនុស្សពីការឆ្លងមេរោគ H5N1 គឺនៅតែមានកម្រិតទាប ប៉ុន្តែ(WHO)បាននិយាយបន្ថែមថា ប៉ុន្តែរបាយការណ៍នៃការឆ្លងនៅក្នុងថនិកសត្វ ចាំបាច់ត្រូវតែតាមដានយ៉ាងដិតដល់បំផុត។

ឧទ្ធម្ភាគចក្រអូស្ត្រាលី បានធ្លាក់ក្នុងកំឡុងពេលធ្វើសមយុទ្ធ ហើយបណ្តាលឲ្យទាហ៊ានផ្លូវអាកាស៤នាក់បាត់ខ្លួន

តាមការរាយការណ៍របស់ភ្នាក់ងារ  bbc នៅថ្ងៃទី 29​ ខែ កក្កដា ឆ្នាំ2023 បានឲ្យដឹងថា មានទាហ៊ានចំនួន ៤នាក់ កំពុងតែបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅឆ្នេរសមុទ្រ Queensland ក្នុងប្រទេសអូស្ត្រាលី។

ឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺននៅពេលយប់ រវាងយោធាអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅឯកោះ Lindeman កាលពីយប់ថ្ងៃសុក្រ។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលី លោក Richard Marles បាននិយាយថា បេសកកម្មស្វែងរក និងជួយសង្គ្រោះគឺត្រូវបានចាប់ផ្តើមភ្លាមៗ។

លោក Richard Marles បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃសៅរ៍ថា “នាវិកអាកាសទាំងបួននាក់មិនទាន់ត្រូវបានរកឃើញនៅឡើយទេ” ។

លោកគាត់បាននិយាយថា ឧទ្ធម្ភា​គចក្រ MRH-90 Taipan បានធ្លាក់នៅជិតកោះនេះ ក្នុង Whitsundays នៅម៉ោងប្រហែល 22:30 ម៉ោងក្នុងស្រុក (12:30 GMT) ។

លោកបាននិយាយទៀតថា “ក្តីសង្ឃឹម និងការគិតរបស់យើងសម្រាប់អាកាសយានិក និងក្រុមគ្រួសាររបស់ពួកគេ”គឺពិតជាខ្លាំងក្លាណាស់ “យើងសង្ឃឹមយ៉ាងមុតមាំថា​ សម្រាប់ព័ត៌មានដែលយើងនឹងទទួលបាន វានឹងកាន់តែប្រសើរឡើងជាងក្នុងអំឡុងពេលនៃថ្ងៃនោះទៅចុះ” ។

លោក​បាន​បន្ត​ថា​៖ «សម្រាប់លើក​នេះ វា​ជា​ថ្ងៃ​ដំបូង​ហើយដែល​មាន​ព័ត៌មាន​ជា​ច្រើន​បានចុះផ្សាយ​អំពី​ឧប្បត្តិហេតុ​នេះ​»​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ ប្រធានកងកម្លាំងការពារជាតិ Angus Campbell បាននិយាយថា វាជា “ពេលវេលាដ៏គួរឱ្យភ័យខ្លាច” ។

ដោយលោក​បាន​មាន​ប្រសាសន៍​ថា “ការ​ផ្តោត​អារម្មណ៍​របស់​យើង​នៅ​ពេល​នេះ​គឺ​ការ​ស្វែង​រក​ប្រជាជន​របស់​យើង និង​ការ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ និង​ក្រុម​ដែល​នៅ​សល់”។

ប្រធានកងកម្លាំងការពារជាតិ បាននិយាយថា លោកសូមកោតសរសើរចំពោះការគាំទ្រដែលផ្តល់ដោយទីភ្នាក់ងារស៊ីវិល ប៉ូលីស សាធារណៈជន និង “សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក” ដើម្បីជួយដល់ប្រតិបត្តិការរុករក និងជួយសង្គ្រោះរហូតមកដល់ពេលនេះ។

យន្តហោះ MRH-90 Taipan បានធ្លាក់ចុះក្នុងអំឡុងពេលសមយុទ្ធ ដែលជាផ្នែកមួយនៃលំហាត់ Talisman Sabre ដែលជាសមយុទ្ធហ្វឹកហ្វឺនយោធាទ្វេភាគីដ៏ធំបំផុតរវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក។

នៅពេលនេះផងដែរ មន្ត្រីការពារជាតិបានប្រកាសផ្អាកសមយុទ្ធ Talisman Saber ដែលរួមមានទាហ៊ានមកពីប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូងផងដែរ។

ប្រធានកងកម្លាំងការពារជាតិ Angus Campbell បាននិយាយបន្ថែមថា “ខ្ញុំបានផ្តួចផ្តើមការផ្អាក X នៅទូទាំងប្រទេសអូស្ត្រាលីសម្រាប់អ្នកចូលរួមទាំងអស់នៃ Talisman Saber ដើម្បីឱ្យពួកគេទាំងអស់គ្នាមិនគិតពីជាតិសាសន៍របស់ពួកគេ ដើម្បីអនុញ្ញាតឱ្យគ្រួសាររបស់ពួកគេដឹងពីអ្វីដែលកំពុងកើតឡើង” ។

សមយុទ្ធនេះបានឈានចូលដល់សប្តាហ៍ទីពីររបស់ខ្លួនរួចរាល់ ហើយយើងកំពុងធ្វើតេស្តដឹកជញ្ជូនទ្រង់ទ្រាយធំ សម្រាប់ការប្រយុទ្ធលើដី ការចុះចតលើអាកាស និងប្រតិបត្តិការផ្លូវអាកាសជាដើម។

ពួកយើងបានរំពឹងថា សមយុទ្ធនេះនឹងបញ្ចប់ត្រឹមថ្ងៃទី 4 ខែសីហា។

ចំនែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin បច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដ្ឋ Queensland ដែលជាផ្នែកមួយនៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-អាមេរិក (AUSMIN) ប្រចាំឆ្នាំផងដែរ។

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងស្វែងរកការដកតំណែងមន្ត្រីចំនួន 36 នាក់ក្រោយការស៊ើបអង្កេតសម្រាប់ការជន់លិចផ្លូវរូងក្រោមដីកាលពីដើមខែនេះ 

យោងតាមសារព័ត៌មានរបស់ BBC បានឲ្យដឹងថារដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់ការស៊ើបអង្កេតដោយផ្តើមចេញពីរថ្ងៃបន្ទាប់ ពីសោកនាដកម្មបានរកឃើញថាមន្ត្រីមិនបានអើពើនឹងការព្រមានជាច្រើនដង អំពីទឹកជំនន់នៅមុនពេលឧប្បត្តិហេតុនេះ។

ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ចុង​សប្តាហ៍​ក្នុងថ្ងៃទី​១៥ ខែកក្កដា បាន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី​ជា​ច្រើន​កន្លែង ។ គ្រោះមហន្តរាយនោះបានបង្ករឲ្យមានមនុស្សប្រមាណ 40 នាក់បានស្លាប់នៅទូទាំងប្រទេស។

ផ្លូវរូងក្រោមដីដែលមានទីតាំងនៅទីក្រុង Cheongju ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ត្រូវបាន ជន់លិចដោយទឹកពីច្រាំងទន្លេក្បែរនោះ បានផ្ទុះឡើងតាំងពីចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង។

រថយន្តចំនួន 15 គ្រឿង រួមទាំងរថយន្តក្រុងមួយគ្រឿង ត្រូវបានជាប់នៅក្នុងផ្លូវក្រោមដី ដែលលិចនៅក្រោមទឹក ដោយក្នុងនោះមានតែមនុស្ស 9 នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ អាជ្ញាធរ​ត្រូវ​ធ្វើការ​ជាច្រើន​ថ្ងៃ​ដើម្បី​រំដោះ​យានយន្តទាំងនោះចេញមកខាងក្រៅ។

ក្រោយកើតហេតុបានកើតឡើង សមត្ថកិច្ចបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុ ហើយរកឃើញថា អាចទប់ស្កាត់បាន។

លោក Bang Moon-kyu រដ្ឋមន្ត្រីសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា “[ទឹកជំនន់] គឺជាលទ្ធផលនៃភ្នាក់ងារជាច្រើនមិនបានទទួលស្គាល់ភាពធ្ងន់ធ្ងរនៃស្ថានភាព និងឆ្លើយតបយ៉ាងសកម្ម ទោះបីជាទទួលបានការព្រមានជាច្រើនដងយ៉ាងណាក៏ដោយ” ។

លោកបានបន្ថែមថា ការហៅទូរស័ព្ទចំនួនបីដង ដោយព្រមានអំពីការជន់លិចផ្លូវរូងក្រោមដី ត្រូវបានធ្វើឡើងទៅកាន់បណ្តាញទូរស័ព្ទបន្ទាន់សង្គ្រោះបន្ទាន់នៅថ្ងៃកើតហេតុ។

អ្នកត្រួតពិនិត្យសំណង់ម្នាក់បានព្រមានអាជ្ញាធរដូចគ្នាចំនួនប្រាំពីរដងអំពីលទ្ធភាព ដែលផ្លូវរូងក្រោមដីអាចនឹងជន់លិច។

មន្ត្រី​សាធារណៈ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មិន​បាន​វាយ​តម្លៃ​និង​គ្រប់​គ្រង​ស្ថានការណ៍​ភ្លាមៗ។ ពួកគេពីរនាក់ត្រូវបានគេរកឃើញថាបានជំនួសការបាក់ច្រាំងទន្លេ – ជញ្ជាំងមានន័យថាការពារទឹកជំនន់ – ជាមួយនឹងកំណែគឺខ្សោយជាង។

រដ្ឋមន្ត្រីលោក Bang Moon-kyu បាននិយាយថា “រដ្ឋាភិបាលគ្រោងនឹងស្វែងរកការដកតំណែងសម្រាប់អ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ សូម្បីតែមុខតំណែងជាប់ឆ្នោតក៏ដោយ” ។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បាន វាយលុកប្រទេសមួយចំនួនទៀតនៅអាស៊ី ក្នុងខែនេះ រួមមានឥណ្ឌា ចិន និងជប៉ុន។

ដោយអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុក្លាយជាធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំង និងរលកកំដៅកាន់តែខ្លាំង ហើយទំនងជាកាន់តែច្រើនឡើង។

កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបានឃើញភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 11 នាក់ក្នុងនោះមានស្ត្រី 2 នាក់ និងក្មេងជំទង់ម្នាក់ជាប់នៅក្នុងផ្ទះល្វែងពាក់កណ្តាលបន្ទប់ក្រោមដីក្នុងទីក្រុងសេអ៊ូល។

កូរ៉េខាងត្បុង និងអាមេរិក បានធ្វើសមយុទ្ធរួមជាមួយយន្តហោះ F-35A និង F-16

យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា កងទ័ពអាកាសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដោយប្រើប្រាស់ងយន្តហោះចម្បាំងកម្រិតខ្ពស់បំផុតនៅក្នុងសប្តាហ៍នេះ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា។ មានអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបាននិយាយថា ការធ្វើសមយុទ្ធរវាងប្រទេសទាំងពីរលើកនេះ គឺវាទាក់ទងនឹងការធ្វើពិធីគម្រប់ខួបទិវាជ័យជំនះរបស់កូរ៉េខាងជើង មុននេះមួយថ្ងៃ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី 27 ខែ កក្កដា ប្រទេសកូរ៉េខាងជើង បានធ្វើពិធីអបអរសាទរខួបលើទី 70 របស់ខ្លួន ដោយមានការចូលរួមពី គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ីថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើក្បួនដង្ហែយោធាដ៏ធំមួយ ដោយបង្ហាញនូវកាំជ្រួចផ្លោងអន្តរទ្វីប (ICBMs) និងយន្តហោះគ្មានមនុស្សបើកនៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយបានពិពណ៌នាអំពី ICBMs Hwasong-18 ថាជា “អាវុធដ៏មានឥទ្ធិពលដ៏អស្ចារ្យ និងស្នូលមួយដ៏ល្អបំផុត” នៃកម្លាំងយុទ្ធសាស្ត្ររបស់ប្រទេសដែលយើងហៅវាថា “overwhelmingly”  អាវុធនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កូរ៉េខាងជើងទំនងជាមានបំណងប្រើប្រាស់ព្រឹត្តិការណ៍គម្រប់ខួបរបស់ខ្លួន ដើម្បីចង់បង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយចិន និងរុស្ស៊ី ចំពេលមានការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនប្រឆាំងនឹងការបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង។​

ក៏ប៉ុន្តែចំនែកឯសហរដ្ឋ-កូរ៉េខាងត្បូងវិញ គឺកំពុងតែធ្វើសមយុទ្ធរួមដូចគ្នាដែរ (Buddy Squadron)  ហើយពួកនិងវឹកហាត់ក្នុងរយៈពេលប្រាំថ្ងៃ ដោយបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទនៅឯ Fighter Wing ទី 17 នៅ Cheongju ចម្ងាយ 112 គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដោយមានការប្រើប្រាស់យន្តហោះចំនួន 10 គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A របស់កូរ៉េខាងត្បូង និងយន្តហោះ F-16 របស់សហរដ្ឋអាមេរិក។

 សម្រាប់សមយុទ្ធផ្លូវអាកាសនេះ វាគឺជាលើកដំបូងសម្រាប់ F-35A របស់កូរ៉េ ដែលត្រូវបានចល័តសម្រាប់សមយុទ្ធ។ កងទ័ពអាកាសបាននិយាយថា ក្នុងអំឡុងពេលនៃសមយុទ្ធនេះ ភាគីទាំងពីរបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងគ្រាប់បែកវាយប្រហារផ្ទាល់រួម GBU-31 នៅលើសមុទ្រលឿង ដើម្បីបង្កើនសមត្ថភាពរួមបញ្ចូលគ្នាក្នុងការវាយប្រហារដ៏ជាក់លាក់ថែមទៀតផង។

យោងតាមការដកស្រង់សម្តីរបស់អ្នកបើកយន្តហោះម្នាក់ក្នុងសមយុទ្ធនោះបានឲ្យដឹងថា “តាមរយៈការចូលរួមរបស់ F-35As ក្នុងការធ្វើ (សមយុទ្ធ) គ្រាប់ពិតនេះផងដែរ ចំពោះប្រទេសកូរ៉េខាងត្បូងអាចនិយាយបានថា នេះជាឱកាសមួយដើម្បីពង្រឹងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា និងអន្តរប្រតិបត្តិការរបស់យន្តហោះចម្បាំងជំនាន់ទី 4 និងទី 5 ជាមួយភាគីសហរដ្ឋអាមេរិក ហើយថែមទាំងអាចជួយពង្រឹងជំហរបស់ខ្លួន ដើម្បីរត្រៀមប្រយុទ្ធបន្ថែមទៀត” ។

ហើយបើយោងតាមសេវាកម្មប្រដាប់អាវុធ បានឲ្យដឹងថា F-35As គឺជាយន្តហោះចម្បាំងជំនាន់ទី 5 ដែលមានសមត្ថភាពគេចពីរ៉ាដាកម្រិតខ្ពស់ ក៏ដូចជាការរកឃើញគោលដៅ និងសមត្ថភាពវាយប្រហារដ៏ជាក់លាក់ប្រសើរជាងជំនាន់ទី 4 ដូចជា F-16 ទៅទៀត ។

scroll to top