ប្រទេសជប៉ុនបានចាប់ផ្តើមស៊ើបអង្កេត  ទៅលើគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នារវាងយន្តហោះនៅក្នុងទីក្រុងតូក្យូ

បើទោះបីជាអាជ្ញាធររបស់ប្រទេសជប៉ុនកំពុងតែមមាញឹកនឹងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដីយ៉ាងណាក៏ដោយ តែមន្ត្រីដែលពាក់ព័ន្ធរបស់ប្រទេសមួយនេះគឺនៅតែបើកការប្រជុំយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយផ្សេងទៀតកាលពីរសៀលថ្ងៃពុធនេះ បន្ទាប់ពីមានឧប្បតិ្តវហេតុមួយបានកើតឡើងនៅអាកាសយានដ្ឋាននៃទីក្រុងតូក្យូ ដោយក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា ប៉ូលីសក៏កំពុងស៊ើបអង្កេតការធ្វេសប្រហែសរបស់អ្នកបើកយន្តហោះនាពេលនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ០៣​ ខែមករា…

អ្នកនៅរស់រានមានជីវិតនៅក្នុងគ្រោះថ្នាក់នៃប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងភ្លៀងធ្លាក់ ជាមួយអាកាសធាតុត្រជាក់ ការគំរាមកំហែងនៃការបាក់ដី បូករួមទាំងការខ្វះខាតចំណីអាហារ និងអគ្គិសនី

ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំ មួយ ដែលបានវាយប្រហារប្រទេសជប៉ុននៅថ្ងៃបុណ្យចូលឆ្នាំថ្មីបានកើនឡើងរហូតដល់ 64 នាក់ ខណៈដែលអ្នកនៅរស់រានមានជីវិតកំពុងតែប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង បូករួមទាំងការរញ្ជួយដីថែមទៀតនោះ អាជ្ញាធរប្រទេសមួយនេះ…

លោក ស៊ី ជីនពីង បានទទួលស្គាល់ថា ឆ្នាំ 2024 សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមនឹងបញ្ហា

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន​ទទួល​ស្គាល់​ក្នុង​អំឡុង​ពេល​សុន្ទរកថាកាលពី​ថ្ងៃ​ចូល​ឆ្នាំសាកលនៅ​ថ្ងៃ​អាទិត្យ​ថា អាជីវកម្ម​របស់​ប្រទេស​ចិន​កំពុង​ជួប​ការ​លំបាក ហើយវានិងប៉ះពាល់ខ្លាំងដល់​អ្នកកំពុង​ស្វែងរក​ការងារ នេះបើយោងតាមការចុះផ្សាយរបស់ CNN…

សេដ្ឋកិច្ច​ចិន​នៅក្នុងឆ្នាំ 2024 អាចនឹងកាន់តែអាក្រក់ជាង ឆ្នាំ ២០២៣ នេះទៅទៀត

តាមរយៈទីភ្នាក់ងាររបស់CNN ដែលប្រចាំនៅក្នុងទីក្រុងហុងកុងបានរាយការណ៍កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនដែលត្រូវបាន គេរំពឹងទុកថានឹង ងើបឡើងវិញយ៉ាងឆាប់រហ័សនៅចុងឆ្នាំ 2023 នេះ វាអាចផ្ទុយពីការគិតរបស់អ្នក។  ភាពជាប់គាំងដែលបានឈានដល់ចំណុចមួយ ដែលត្រូវបានគេហៅថាជា…