ធនាគារកណ្តាលវៀតណាម៖ បានដាក់ចេញនូវផែនការលក់ប្រាក់ដុល្លារ ដើម្បីជួយឲ្យប្រាក់ដុងមានតម្លៃ
អាជ្ញាធររូបិយវត្ថុរបស់ប្រទេសវៀតណាមបានរំលឹកឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការបន្តលក់ប្រាក់ដុល្លារទៅឱ្យធនាគារធំៗមួយចំនួន ដើម្បីជាមធ្យោបាយនៃការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ពោលគឺធ្វើយ៉ាងណាដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុកដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ធនាគាររដ្ឋវៀតណាមបាននិយាយថា ខ្លួននឹងគ្រប់គ្រងអត្រាប្តូរប្រាក់ដោយភាពបត់បែន និងស្របតាមការអភិវឌ្ឍន៍នៃទីផ្សារដោយធ្វើតាមរយៈឧបករណ៍គោលនយោបាយរូបិយវត្ថុ ក៏ដូចជាការលក់ប្រាក់ដុល្លារជាដើម…
