រថយន្តអគ្គិសនីរបស់ចិន CATL បានប្រកាសថា ខ្លួននឹងផ្តួលរំលំ BYD ជាមួយនឹងបច្ចេកវិទ្យាសាកថ្មថ្មីដែលមានល្បឿនលឿនជាងគេបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុន Contemporary Amperex Technology Company Ltd. បាននិយាយថា ថ្ម Shenxing ជំនាន់ទី 2 របស់ខ្លួនអាចបន្ថែមចម្ងាយបើកបរបានរហូតដល់ 520 គីឡូម៉ែត្រ (323 ម៉ាយល៍) ដោយចំណាយពេលសាកត្រឹមតែ 5 នាទីប៉ុណ្ណោះ។
របកគំហើញថ្មីនៃសាកថ្មយ៉ាងលឿនរបស់ CATL វាពិតជានាំមុខក្រុមហ៊ុនយក្សរបស់ចិន (BYD) និង Tesla ព្រោះថា កាលពីខែមុន BYD ធ្លាប់បាននិយាយថា ខ្លួនបានរកឃើញប្រព័ន្ធសាកថ្មថ្មី ដែលអាចបើកបរក្នុងចម្ងាយប្រហែល 400 គីឡូម៉ែត្រ និងប្រើរយៈពេលសាកថ្មប្រហែល 5 នាទី។
បើយោងតាមការរៀបរាប់ពីក្រុមអ្នកអ្នកវិភាគមួយចំនួន ពួកគេបានសង្ស័យថា ការអះអាង CATL ដែលផ្តោតទៅលើល្បឿននៃសាកថ្មនេះ តើវាពិតជាមានសុវត្តិភាគ្រប់គ្រាន់ដែរឬយ៉ាងណា? យ៉ាងណាមិញ ឆ្នាំងសាកទំនើបចុងក្រោយរបស់ Tesla អាចបន្ថែមចម្ងាយបានត្រឹម 270 គីឡូម៉ែត្រ ដោយប្រើរយៈពេលសាកថ្មីប្រហែល 15 នាទី ខណៈ Mercedes-Benz Group អាចបើកបរក្នុងចម្ងាយ 325 គីឡូម៉ែត្រ ដោយសាកថ្មី 10 នាទី (CNBC 22 Apr)។
