នៅថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងតែវិលត្រលប់ទៅកាន់ប្រទេសរុស្ស៊ីវិញម្តង គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់ទីក្រុង Kyiv ពីគោលដៅវាយប្រហារទីក្រុងមូស្គូដោយយន្តហោះគ្មានមនុស្សបើក ហើយវាក៏ជាការវាយប្រហារចុងក្រោយបង្អស់នៅចុងខែនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែកន្លែងអភិវឌ្ឍន៍អាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីគឺត្រូវបានរងនូវការវាយប្រហារ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទីប្រាំ និងទីប្រាំមួយនៃអគារកម្ពស់ 50 ជាន់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនមានអ្នកស្លាប់និងរបួសដែលត្រូវបានរាយការណ៍នោះទេ។
យោងតាមវីដេអូរបស់ក្រុមការងារ CNN បានបង្ហាញពីកំទេចកំទី ក៏ដូចជាសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុផងដែរ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកប្រចាំថ្ងៃរបស់គាត់ថា “អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមនៅពេលនេះគឺកំពុងតែវិលត្រលប់មកទឹកដីរបស់រុស្ស៊ីវិញជាបណ្តើរៗ ។
អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា (លោកហាក់ដូចជាមានអារម្មណ៍ថាសង្រ្គាមនោះវា ដូចជានៅឆ្ងាយទៀតណាស់) ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចុងក្រោយបង្អស់លើទីក្រុងមូស្គូ គឺវាមានផលប៉ះពាល់ដល់ប្រជាជនរុស្ស៊ី។
“ការប្រើយន្តហោះគ្មានមនុស្សបើក ដែលបានហោះហើរនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទីក្រុងមូស្គូ សម្រាប់ឥឡូវនេះ វាកំពុងតែមានប៉ះពាល់ដល់អ្នកដែលមិនបានដឹងរឿងវិញ នេះបើយោងតាម អ្នកនាំពាក្យ Yurii Ihnat បាននិយាយតាមទូរទស្សន៍អ៊ុយក្រែន។
“មិនថាអាជ្ញាធររុស្ស៊ីចង់បិទភ្នែកលើរឿងនេះដោយនិយាយថា ពួកគេបានស្ទាក់ក្នុងការចាប់ ព្រោះអ្វីៗទាំងអស់វាបានកើតឡើងរួចមកហើយ” ។
យោធាអ៊ុយក្រែនបាននិងកំពុងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើង ជាជាង ការស៊ើបអង្កេត ពីការវាឆ្មក់ពីខាងភាគីរុស្ស៊ីទៅទៀត។
រដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov ដែលជាក្រសួងផ្លាស់ប្តូរខាងផ្នែកឌីជីថល គឺជាអ្នកគ្រប់គ្រងផែនការលទ្ធកម្ម “កងទ័ពនៃយន្តហោះគ្មានមនុស្សបើក” របស់ប្រទេសនោះ បាននិយាយថា នឹងមាន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតនៅពេល ក្រុង Kyiv បង្កើនការវាយលុកនៅរដូវក្តៅ ក្នុងគោលបំណងរុញទាហ៊ានរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។
សម្រាប់ទីក្រុងមូស្គូគឺត្រូវបាន អ៊ុយក្រែន កំណត់គោលដៅនៅដើមសប្តាហ៍នេះជាចម្បង។ អ៊ុយក្រែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីថ្ងៃច័ន្ទ ដែលបានវាយប្រហារអគារមិនមែនលំនៅឋានចំនួនពីរ រួមទាំងអគារមួយនៅក្បែរទីស្នាក់ការក្រសួងការពារជាតិ។ រុស្ស៊ីបានហៅឧបទ្ទវហេតុនោះថាជា “ការវាយប្រហារភេរវករ” ទោះបីជាសកម្មភាពយោធារបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែនបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួសជាប្រចាំក៏ដោយ។
ទោះបីជាការវាយប្រហារនៅទីក្រុងមូស្គូមិនត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យមានរបួសឬស្លាប់ក៏ដោយ តែក៏ពួកគេបានធ្វើឱ្យអ្នកស្រុកនៅក្នុងរដ្ឋធានីនៃរុស្ស៊ីមានការមិនសុខចិត្ត។
សាក្សីម្នាក់បានប្រាប់រ៉យទ័រថា “មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំបានជួលផ្ទះល្វែងមួយដើម្បីមកទីនេះ ហើយសម្រាកលំហែកាយ ហើយនៅពេលមួយ យើងបានឮសំឡេងផ្ទុះមួយបានកើតឡើង – វាដូចជារលក ហើយមនុស្សគ្រប់គ្នាបានលោត” ក្នុងនោះ “មានផ្សែងច្រើន ហើយយើងមើលមិនឃើញអ្វីទាំងអស់ នៅពីខាងលើយើងអាចឃើញភ្លើងអណ្តាតភ្លងតែប៉ុណ្ណោះ។
យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានកំណត់គោលដៅខ្លួនលើឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យថែមទៀតផង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន 25 គ្រឿងនៅលើទឹកដីដែលទីក្រុងមូស្គូបានបញ្ចូលដោយខុសច្បាប់ពីអ៊ុយក្រែនក្នុងឆ្នាំ 2014 ដោយបានបាញ់ទម្លាក់ 16 គ្រឿងជាមួយនឹងប្រព័ន្ធការពារដែនអាកាស។
ប្រាំបួនផ្សេងទៀតបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅបន្ទាប់ពីសញ្ញារបស់ពួកគេត្រូវបានស្ទះដោយឧបករណ៍សង្គ្រាមអេឡិចត្រូនិក នេះបើយោងតាមក្រសួងការពារជាតិរបស់រុស្ស៊ី។
ប៉ុន្តែ CNN មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ីបានទេ ។
កាលពីថ្ងៃសុក្រ រុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរបស់អ៊ុយក្រែនពីលើទីក្រុង Taganrog ភាគខាងត្បូងរបស់រុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនោះទេ ដែលជាករណីកម្រជាក់ស្តែងរបស់អ៊ុយក្រែនដែលប្រើកាំជ្រួចនៅក្នុងទឹកដីរុស្ស៊ី។
