ទូរទស្សន៍រដ្ឋ CCTV៖ កូនកោះ Sandy Cay បានក្លាយជារបស់ប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្រចិនបានរឹបអូសយកច្រាំងខ្សាច់តូចមួយនៅសមុទ្រចិនខាងត្បូង ដែលជាច្រកមួយក្នុងការបង្កើនជម្លោះជាមួយនឹងប្រទេសហ្វីលីពីន។

តាមដានយើងតាមរយៈ Telegram CPN Daily

ទូរទស្សន៍រដ្ឋ CCTV បានចេញផ្សាយរូបភាពមន្ត្រីបួននាក់ដែលពាក់អាវខ្មៅ និងកាន់ទង់ជាតិចិនឈរនៅលើថ្មប៉ប្រះទឹក Sandy Cay ក្នុងប្រជុំកោះ Spratly របស់ហ្វីលីពីន ។


គួរបញ្ជាក់ថាថ្មប៉ប្រះទឹក Sandy Cay វាមានទីតាំងស្ថិតនៅជិតកោះ Thitu ដែលជាបន្ទាយយោធាហ្វីលីពីន ហើយជារឿងៗ កោះមួយនេះវាត្រូវបានគេយកទៅប្រើប្រាស់ដើម្បីតាមដានសកម្មភាពរបស់ចិន។
តែបើទោះបីជារូបភាពជាច្រើនបានចេញផ្សាយដោយទូរទស្សន៍រដ្ឋរបស់ចិនក៏ពិតមែន ប៉ុន្តែបើយោងតាមការរាយការណ៍ពី BBC បានឲ្យដឹងថា ក្រុមការងាររបស់ពួកគេមិនទាន់ទទួលបានរបាយការណ៍ណាមួយដែលបង្ហាញថា ប្រទេសចិនកំពុងកាន់កាប់កោះ Sandy Cay នោះឡើយ។


គួរបញ្ជាក់សារជាថ្មីថា ខាងសេតវិមានបាននិយាយថា ប្រសិនបើរបាយការណ៍របស់ចិនដែលបង្ហោះថា ប្រទេសខ្លួនបានរឹបអូសយកច្រាំងថ្មប៉ប្រះទឹកហ្វីលីពីនជារឿងពិត នោះវានឹងក្លាយជារឿងព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សមុទ្រចិនខាងត្បូង (BBC 27 Apr)។

scroll to top