ព្រះអង្គម្ចាស់រាជទាយាទរបស់អារ៉ាប៊ីសាអូឌីតបានសន្យាថា ទ្រង់នឹងផ្តល់ការវិនិយោគចំនួន 100 ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា

ឥណ្ឌានឹងពង្រឹងភាពជាដៃជាមួយប្រទេសអារ៉ាប៊ីសាអូឌីត  បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ទៅកាន់ទីក្រុង Riyadh នៅសប្តាហ៍នេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

Bloomberg បានរាយការណ៍ថា កិច្ចព្រមព្រៀងលើវិស័យថាមពលរវាងប្រទេសឥណ្ឌា និង អារ៉ាប៊ីសាអូឌីត គឺវាមានជាប់ពាក់ពាន់ទៅនឹងការសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីចំនួនពីរនៅក្នុងប្រទេសឥណ្ឌា  វារីអគ្គិសនី ថាមពលកកើតឡើងវិញ និងបជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាដើម។

រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបប្រជុំគ្នានៅទីក្រុង Jeddah កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមខាងលើនេះ។

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនប្រេងដ៏ធំដែលគ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Aramco បច្ចុប្បន្នកំពុងតែពិភាក្សាលើការវិនិយោគនៅក្នុងរោងចក្រចម្រាញ់ប្រេង Bharat Petroleum Corp (BPC) ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋ Andhra Pradesh ភាគខាងត្បូង និងរោងចក្រចម្រាញ់ប្រេង និងឧស្ម័នធម្មជាតិ (ONGC) នៅរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលើកនេះ ព្រះអង្គម្ចាស់រាជទាយាទរបស់អារ៉ាប៊ីសាអូឌីតបានសន្យាថា ខ្លួននឹងផ្តល់ការវិនិយោគចំនួន 100 ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា ដើម្បីជួយសម្រួលដល់កំណើនពាណិជ្ជកម្មរបស់ឥណ្ឌាថែមទៀតផង។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ វាបានកើតឡើងបន្ទាប់ពីឥណ្ឌាបានទិញប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ចំពោះគោលបំណងរបស់ព្រះអង្គម្ចាស់ គឺទ្រង់ចង់ឲ្យឥណ្ឌាក្លាយទៅជាប្រទេសដែលនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតបានច្រើនជាងគេនៅក្នុងពិភពលោក។

scroll to top