ប្រទេសក្រិក បានត្រៀមអ្នកពន្លត់អគ្គីភ័យរហូតដល់ទៅ 18,000 នាក់

ប្រទេសក្រិចនឹងដាក់ពង្រាយចំនួនអ្នកពន្លត់អគ្គីភ័យជាកំណត់ត្រាក្នុងឆ្នាំនេះ បន្ទាប់ពីភ្លើងឆេះព្រៃបានបំផ្លាញជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយពី រ៉យទ័រនៅថ្ងៃទី 24​ ខែមេសា ឆ្នាំ2025។

តាមដានយើងតាមរយៈ Telegram CPN Daily

អង្គការឧតុនិយមពិភពលោកបាននិយាយថា អាកាសធាតុនៅទូទាំងសកលលោកកាន់តែមានភាពខុសប្រក្រតី ដែលកាន់តែធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាកំណត់ត្រaកាលពីឆ្នាំ 2024 វាគឺជាឆ្នាំដែលក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

នៅប្រទេសក្រិច រដូវក្តៅបានក្លាយទៅជាក្តៅ និងស្ងួតហួតហែងកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងវាវាក៏ទទួលរងនូវខ្យល់បក់បោកយ៉ាងលឿន ដែលបង្កជាភ្លើងឆេះព្រៃជារឿយៗ។ កាលពីខែសីហាឆ្នាំមុន ក្នុងអំឡុងពេលរដូវក្តៅបំផុតនោះ វាបានធ្វើឲ្យព្រៃឈើប្រមាណជាង 10,000 ហិកតាត្រូវបានឆេះ ហើយភ្លើងឆេះព្រៃនោះផងដែរ គឺវាកើតឡើងចេញពីព្រៃដែលស្ថិតជាយក្រុងភាគខាងជើងនៃទីក្រុងអាថែន។

បើយោងតាមការរៀបរាប់ពីរដ្ឋមន្ត្រីការពារជនស៊ីវិល និងវិបត្តិអាកាសធាតុ លោក Giannis Kefalogiannis បាននិយាយថា អ្នកពន្លត់អគ្គីភ័យចំនួន 18,000 នាក់នឹងអាចរកគ្រប់នៅឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា ព្រោះថាពួកគេទាំងនោះគឺជាអ្នកស្ម័គ្រចិត្តថែមទៀតផង។

លោក Kefalogiannis បាននិយាយបន្តទៀតថា ក្នុងយន្តហោះគ្មានមនុស្សបើកចំនួន 80 គ្រឿងដែលមានកាមេរ៉ាកម្ដៅ បានបង្ហាញថា កំដៅឆ្នាំនេះអាចនឹងកើនឡើងជិតពីរដងបើធៀបនឹងឆ្នាំមុន ហេតុផលមួយនេះហើយ ទើបលោកត្រូវចាត់វិធានការការពារឲ្យកាន់តែតឹងរឹង ដើម្បីពន្លឿនការរកឃើញនូវភ្លើងឆេះព្រៃ។

scroll to top