អ្នកជំនាញ ៖ តម្លៃប្រេងបានកើនឡើង ក៏ព្រោះតែកំណើនសេដ្ឋកិច្ច

តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃពុធ ខណៈដែលការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី និងសមាជិកអង្គការ OPEC កាន់តែមានការថយចុះ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមអ្នកជំនាញរបស់រ៉យទ័របានលើកឡើងកាលពីថ្ងៃទី ០៨ ខែមករា នេះថា ប្រតិបត្តិការឥតឈប់ឈរនៅក្នុងសហរដ្ឋអាមេរិក វាបានទៅចង្អុលបង្ហាញពីការពង្រីកសកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនៃតម្រូវការប្រេងមុនគេ។

ប្រេងឆៅមួយ Brent បានកើនឡើងប្រមាណ 32 សេន ឬស្មើរនឹង 0.42%។ បើយោងតាមការស្ទង់មតិពី Reuters បានបង្ហាញទៀតថា ទិន្នផលប្រេងពីអង្គការ OPEC គឺបានធ្លាក់ខ្លាំងកាលពីខែធ្នូ ទើបវាបានក្លាយទៅជាមូលហេតុនៃការឡើងថ្លៃប្រេង។ តែទន្ទឹមនឹងនោះវាក៏មានការបកស្រាយពីខាង Bloomberg បានរាយការណ៍ផងដែរថា នៅក្នុងប្រទេសរុស្ស៊ី ទិន្នផលប្រេងជាមធ្យមគឺមានត្រឹមតែ 8.971 លានបារ៉ែលក្នុងមួយថ្ងៃ(ខែធ្នូ) ហើយចំនួនមួយនេះគឺវាពិតជាទាបជាងតម្រូវការ និងគោលដៅរបស់ប្រទេសបានរំពឹងទុកច្រើនណាស់។

តែបើទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងនិយាយទៅលើតែផ្នែកសេដ្ឋកិច្ចវិញនោះ មានអ្នកជំនាញជាច្រើនបានលើកឡើងថា មូលហេតុចម្បងនៃការឡើងថ្លៃប្រេង គឺវាបណ្តាលមកពីការកើនឡើងនៃចំនួនការងារនៅសហរដ្ឋអាមេរិកតែមួយគត់។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ចំនួននៃការបញ្ឈប់ការងារនៅសហរដ្ឋអាមេរិកគឺមានកម្រិតទាបបំផុត ហើយចាប់តាំងពីពេលនោះមក វាក៏បានធ្វើឲ្យកម្មករជាច្រើនមានការស្ទាក់ស្ទើរក្នុងការសម្រចចិត្តឈប់ធ្វើការ ឬក៏ផ្លាស់ប្តូរការងារ។

ការថយចុះនៃការប្រមូលទិន្នផលប្រេង វាមិនអាចពន្លឿនតម្លៃប្រេងឲ្យឡើងថ្លៃឆាប់រហ័ស ដូចសន្ទុះនៃកំណើនសេដ្ឋកិច្ចនោះឡើយ។

scroll to top