ការសាងសង់វារីវប្បកម្មនៅសមុទ្រខាងលិចរបស់ចិន វាត្រូវបានកូរ៉េខាងត្បូងលើកឡើងថា ជាការបំពានអធិបតេយ្យភាពដែនសមុទ្រ
ភាពតានតឹងរវាងប្រទេសកូរ៉េ និងចិនបានផ្ទុះឡើងម្តងទៀតហើយកាលពីដើមសប្តាហ៍នេះ ខណៈដែលភាគីទាំងពីរបានជជែកគ្នាអំពីរចនាសម្ព័ន្ធរបស់ចិនដែលបានដំឡើងនៅសមុទ្រខាងលិចក្នុងអំឡុងពេលកិច្ចសន្ទនាកម្រិតខ្ពស់ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នេះបើយោងតាមការរាយការណ៍ពីក្រសួងការបរទេសរបស់កូរ៉េខាងត្បូង។ ចំណុចសំខាន់នៃភាពល្អក់កកររវាងប្រទេសទាំងពីរខាងលើនេះ គឺដោយសារតែកាលពីពេលថ្មីៗនេះប្រទេសចិនបានសាងសង់ស្ថានីយ៍មួយកន្លែងដែលស្ថិតនៅក្នុងតំបន់វិធានការបណ្តោះអាសន្ន (PMZ) ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងកូរ៉េខាងត្បូង…









