កូរ៉េខាងជើង កំពុងសាងសង់ស្ថានីយ៍បាញ់បង្ហោះផ្កាយរណបយ៉ាងប្រញ៉ាប់ញ៉ាល់
ក្រុមអ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយនៅក្នុងរបាយការណ៍មួយដោយដកស្រង់រូបភាពពីផ្កាយរណបពាណិជ្ជកម្មថា ការសាងសង់ស្ថានីយ៍បាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើងបានឈានដល់ “កម្រិតថ្មីយ៉ាងឆាប់រហ័ស” ដែលទំនងជាត្រូវររៀបចំសម្រាប់ការបាញ់បង្ហោះនាពេលឆាប់ៗនេះ។ កូរ៉េខាងជើងនិយាយថា ខ្លួនបានបញ្ចប់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនជាស្ថាពរ…









